ព្រះពុទ្ធសាសនាបានកំណត់យកទីបំផុតទុក្ខ
ឬព្រះនិព្វានក្នុរង្វង់នៃការគ្រប់គ្រងរបស់មនុស្សយ៉ាងពេញលេញ។
ទោះជាយ៉ាងណាព្រះនិព្វាននេះមិនមែនមករកមនុស្សដូចជាវត្ថុខាងក្រៅខ្លួននោះទេ។
មនុស្សត្រូវតែស្វែងរកនូវព្រះនិព្វាននេះ។ គ្មានបុគ្គលណាមួយស្រាវជ្រាវរកឳ្យ
និងព្យាបាលជំងឺរបស់ខ្លួនក្រៅពីតម្លៃបរមត្ថឡើយ។ ម្យ៉ាងទៀតយើងអាចនិយាយបានថា
ពុទ្ធសាសនាពុំមានកន្លែងណាមួយសម្រាប់ទទួលនូវអំពើបាបដែលបុគ្គលដទៃបានធ្វើខ្លួនឯង
ហើយឳ្យរួចផុតចាកទុក្ខទោសឡើយ។
Related Pots
តាមទស្សនៈព្រះពុទ្ធសាសនា អាពាហ៍ពិពាហ៍មិនមែនឧត្តមទាំងមិនមែនមិនឧត្ដមដែរពុទ្ធសាសនាមិនបានចាត់ទុកអាពាហ៍ពិពាំហ៍ថាជាកាតព្វកិច្ចរបស់សាសនា ទាំងមិនមែនជាការប្រសិទ្ធិដែលរៀបចំឡើងក្នុងស្ថានសួគ៌ក៏មិនមែនដែរ។មនុស្សដែលមើលឃើញតែអាក្រក់បាននិយាយយ៉ាងដូច្នេះឯមនុស្សមួយចំនួនមានជំនឿថាអាពាហ៍ពិពាហ៍ គឺស្ថិតនៅក្នុងស្ថានសួគ៌
ហើយមានអ្នកខ្លះទៀតនិយាយថា វាត្រូវបានកត់ត្រាទុកនៅក្នុងស្ថាននរកផងដែរ។ ជាមូលដ្ឋាន!
អាពាហ៍ពិពាហ៍ជាកាតព្វកិច្ចបុគ្គលផ្ទាល់ខ្លួន និងសង្គម
វាមិនមែនជាការដាក់កំហិតនោះទេ។ បុរសស្រ្តីត្រូវតែមានសិទ្ធិសេរីភាពក្នុងការរៀបការ
ឬក៏នៅលីវបាន។ រឿងនេះមិនបានមានន័យថាពុទ្ធសាសនាប្រឆាំងនឹងអាពាហ៍ពិពាហ៍នោះទេ គ្មាននរណាម្នាក់ក្នុងលោកនេះអាចនិយាយថាអាពាហ៍ពិពាហ៍អាក្រក់
ហើយក៏គ្មានសាសនាណាមួយប្រឆាំងនឹងអាពាហ៍ពិពាហ៍នោះដែរ។














