សូក្រាត (ទស្សនវិទូ សូក្រាត Socrat)

        ចេញផ្សាយ ថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១៥

សូក្រាត គឺជា​ទស្សនវិទូជនជាតិក្រិច​កើត​នៅ​ក្រុងអាតែន រស់នៅប្រហែលជា​ឆ្នាំ ៤៧០មុនគ.ស ដល់​ឆ្នាំ​៣៩៩ មុន​គ.ស​​។ ​ចំពោះកុមារភាពនិងយុវភាពសូក្រាតវិញគេពុំដឹងអ្វីច្បាស់លាស់ទេ ពីព្រោះគេពុំដែលមានឯកសារដែលរៀបរាប់ពីផ្នែកនេះឡើយ។ចំពោះរូបសម្បត្តិវិញ សូក្រាតជាបុគ្គលម្នាក់ដែលមានរូបរាងកាយអាក្រក់អាក្រីមិនគួរឲ្យមើលសោះ។ចំនែកឯមុខមាត់គ្មានគួរឲ្យចូលចិត្តសោះសូក្រាត បាន​ក្លាយជា​អ្នក​ទស្សនវិជ្ជា​ម្នាក់​ដែល​សំខាន់ និង​ល្បីល្បាញ នៅក្នុង​ប្រវត្តិសាស្រ្ត​របស់​ពិភពលោក​។ ការងារ​របស់​គាត់​គឺ ការនិយាយ​រិះគន់​ទៅអោយ​មុនស្ស​ទាំងអស់​ក្នុងន័យកែលំអ​។ នេះ​គឺជា​វិធីសាស្រ្ត​របស់​សូក្រាត​។ សូក្រាត​បាន​អភិវឌ្ឍ នូវ​វិធីសាស្រ្ត​បង្រៀន​។ វិធីសាស្រ្ត​របស់​គាត់​គឺ​គ្រូ​ត្រូវតែ​សួរ​ទៅ​កូនសិស្ស អំពីអ្វី ដែល​យើង​កំពុង​រៀន ហើយ​ដូចនេះ​គឺ​ធ្វើអោយ​មាន​ការសន្ទនា​ក្នុង​ការសិក្សា​។ ឧទាហរណ៍ សូក្រាត សួរ​កូនសិស្ស​ថា៖«ព្រះចន្ទ័ គឺជាអ្វី?» អ៊ីចឹង កូនសិស្ស​ឆ្លើយថា (ឧទាហរណ៍) ព្រះចន្ទ​គឺជា​ភ្លើង​នៅពេលយប់ ហើយ​លោកគ្រូ នឹង​ចាប់ផ្តើ​មពន្យល់​ទៅ​កូនសិស្ស អំពី​សំនួរ​នោះ​។ សូក្រាតមានឪពុកឈ្មោះSophronisqueដែលជាជាងចំលាក់់ថ្ម។ និិងម្ដាយឈ្មោះ Phenareteជាឆ្មបសម្រាលកូន។
សូក្រាតកើតនៅទីក្រុង Athenes ក្នុងខ័ណ្ឌ Alopece។ លោកពូកែវោហារណាស់ទាល់តែចៅក្រមសាមសិប Trentes ក្រោមឳវាទរបស់ Spartistophane បានហាមមិនអោយបង្រៀនវិជ្ជាវោហារ ហើយម្យ៉ាងវិញទៀតបានត្រូវ Aristophane និយាយចំអកអោយថាជាមនុស្សពូកែបង្ហាញរឿងហេតុអាក្រក់ថាត្រឹមត្រូវល្អ។ សូក្រាតដូច Echine ដែរដែលបានបង្រៀនវិជ្ជាវោហារមុនគេបង្អស់។ ប៉ុន្តែលោកបានធ្វើសុន្ទរកថាមុនគេអំពីសុជីវធម៌(របៀបរបបរស់នៅ)។ ហើយលោកសូក្រាតជាទស្សនវិទូទីមួយដែលត្រូវគេថ្កោលទោសប្រហារជីវិតហើយត្រូវបានប្រហារជីវិត។
សូក្រាតមិនចង់ធ្វើដំណើរឆ្ងាយទេលើកលែងតែទៅធ្វើទាហ៊ាន។ លោកចូលចិត្តកីឡាណាស់។ គេដឹងថាសូក្រាតបាន
ចូលទៅវាយប្រហារនៅ​ឯAmphipolis ហើយបានជួយលើកXenophon​ ឡើងពេលធ្លាក់ចេញ។ ពិសេសក្នុងពេលច្បាំង
គ្នានៅឯDelium ហើយបានជួយសង្រ្គោះជីវិតXenophon. ខណៈពេលដែលអ្នកក្រុងអាតែន នាំគ្នារត់គេចខ្លួនយ៉ាង
ប្រសេចប្រសាច សូក្រាតវាយប្រហារដកថយយឺតៗ ហើយដោយស្ងប់ស្ងាត់ ហើយងាកក្រោយម្ដងៗដោយត្រៀមខ្លួនរួចជាស្រេចដើម្បីវាយរុញច្រានសត្រូវណាដែលបម្រុងប្រហារមកលើរូបលោក។ សូក្រាតជាមនុស្សដែលដាក់បន្ទាបខ្លួន មិនវាយឫក។ ប៉ុន្តែប្រកបទៅដោយមោទនភាពចំពោះខ្លួនឯង។ ថ្ងៃមួយAlcibiade ជាសិស្សរបស់លោក បានប្រគលជួនលោកនូូវដីថ្លីធំមួយដើម្បីទុកសង់ផ្ទះ។ សូក្រាតបាននិយាយទៅ Alcibiadថា បើខ្ញុំត្រូវការស្បែកជើងហើយប្អូនឯងយកស្បែកសត្វមកអោយខ្ញុំធ្វើស្បែកជើងដោយខ្លួនឯង តើប្អូនជឿរទេថាបើទទួលយកដីធ្លីនោះមក គេមិននិយាយដើមទេអី?។ ជាញឹកញយ ពេលដែលសូក្រាតសំឡឹងមើលគំនរឥវ៉ាន់គេដាក់លក់នៅលើទីផ្សារ លោកគិតដោយខ្លួនឯងថា តើមានរបស់ទាំងនោះប៉ុន្មានដែលខ្ញុំមិនត្រូវការទាល់តែសោះ? លោកសូត្រកាព្យមួយនេះញឹកញាប់ណាស់ថា៖
"“Ornements d`argent et de pourpre servent au théâtre,non à la vie.”
ដែលប្រែថា៖ គ្រឿងតុបតែងលម្អរពណ៌ប្រាក់ និងក្រហមប្រើសម្រាប់សម្ដែងល្ខោន មិនសម្រាប់ចិញ្ចឹមជីវិតទេ។ Aristote បាននិយាយថា សូក្រាតមានប្រពន្ធពីរគឺ Xanthippe ដែលបានផ្ដល់កូនប្រុសមួយឈ្មោះ Lamprocles ហើយប្រពន្ធមួយទៀតគឺ Myrto ដែលលោកបានរៀបការជាមួយដោយគ្មានចំណងដៃ ហើយបានមានកូនពីរនាក់គឺ Sophroniques និងMenexene៕

លោកសូក្រាតស្អប់់ខ្ពើមមនុស្សដែលនិយាយចំអកឡកឡើយអ្នកដទៃ តែលោកលើកតម្កើងឫកពារថ្លៃថ្នូររបស់លោក ហើយមិនដែលបង្គាប់លុយពីនរណាម្នាក់ឡើយ។ លោកចូលចិត្តនិយាយថា៖ មនុស្សដែលកំពុងឃ្លានបាយមិនពិនិត្យមើលទឹកសម្លទេ ហើយមនុស្សដែលស្រេកទឹកមិនរងចាំគេយកទឹកមកអោយនោះទេ ហើយអ្នកដែលចេះរស់នៅដោយគ្មានត្រូវការរបស់របរមិនចាំបាច់ គឺពិតដូចជាព្រះអាទិទេព។ លោកសូក្រាតអះអាងថា ពេលលំហែ គឺជាគុណប្រយោជន៍មួយដ៏ប្រសើរបំផុតចំពោះលោក។ គុណធម៌មានតែមួយទេគឺចំណេះដឹង ហើយគុណវិបត្តិក៏មានមួយដែរគឺសេចក្ដីល្ងង់។ ភាពសម្បូរហូរហៀរ និងភាពហ៊ឺហាគឺជាគឺជាគុណវិបត្តិ,មិនមែនផ្លាកសំគាល់់កិត្តិយសនោះទេ។ គេបានស្នើរយោបល់់ពីលោកជាញយថាតើមនុស្សត្រូវតែរៀបការ ឫយ៉ាងណា៕ លោកឆ្លើយតបថា ទោះជាអ្នកធ្វើយ៉ាងម៉េច ក៏នៅតែស្ដាយក្រោយដែរ។ លោកទូន្មានអោយយុវជនយុវនារីឧស្សាហ៍មើលរូបខ្លួនឯងក្នុងកញ្ចក់ ហើយថាបើឃើញថារូបខ្លួនឯងអាក្រក់ សូមបំភ្លេចថាចោលដោយចំណេះដឹងរបស់ខ្លួន។ តែបើឃើញថាខ្លួនឯងស្អាត់ សូមមានមោទនភាពចំពោះខ្លួនឯងចុះ។ ថ្ងៃមួយលោកសូក្រាតបានអញ្ជើញភ្ញៀវអ្នកមានៗមកញុំាអាហារនៅឯផ្ទះរបស់លោក ស្រាប់តែ Xanthippe ប្រពន្ធរបស់លោកមានអារម្មណ៍មិនសូវស្រួលក្នុងចិត្ត។ លោកក៏និយាយប្រាប់ថា កុំទោម្នេញចិត្តអី បើពួកគេជាមនុស្សល្អទេ ពួកគេនឹងចូលមកអង្គុយឯតុដោយស្ម័ក្រចិត្ត។ ប៉ុន្តែប្រសិនជាពួកគេជាមនុស្សអាក្រក់វិញនោះ សូមកុំខ្វល់ខ្វាយចិត្តធ្វើអី។ លោកនិយាយថាមនុស្សទាំងអស់រស់នៅដើម្បីញ៉ាំ រីឯលោកវិញញ៉ាំដើម្បីរស់។ លោករស់នៅមានរបៀបរបបល្អប្រសើរណាស់ ដែលអនុញ្ញាត់អោយលោកតែម្នាក់ឯងបានរួចខ្លួនពីជម្ងឺប៉ែសចង្រៃ​ (la peste) ដែលបានរាតត្បាតទីក្រុងអាតែន។ លោកអះអាងថា មានបីសាចដែលបង្ហាញអនាគតរបស់លោក​ ហើយថាអំពើល្អជារបស់មានសារៈសំខាន់ រួចថាលោកដឹងតែរឿងមួយប៉ុណ្ណោះគឺ សេចក្ដីល្ងង់របស់ខ្លួនឯងហើយអ្នកដែលឆាប់ទិញការកោតសរសើរ នឹងមិនមានសង្ឃឹមរស់ដល់ចាស់ទេ។ Melitos, Lycon and Anytos (Melitos ជាអ្នកប្រឌិតការចោទប្រកាន់)បានចោទប្រកាន់សូក្រាតថាមានទោសដោយការមិនទទួលស្គាល់ព្រះអាទិទេពរបស់រដ្ឋ និងចង់នាំបញ្ចូលព្រះអាទិទេពថ្មី ហើយក៏ចាប់ទោសផងដែរពីការបង្ខូចយុវជន។ ពិន័យទោសដែលគេដាក់ស្នើរ៖ គឺមរណភាព។ សូក្រាតត្រូវបានគេថ្កោលទោសដោយបោះឆ្នោតលើលពីសំលេងប្រចាំងចំនួ២៨១ សម្លេង។ កាលដែលចៅក្រមស្នើរអោយគេថ្កោលទោសលោកដោយដាក់ពិន័យប៉ុន្មាននោះ លោកសូក្រាតបានប្រកាស់ថានឹងបង់ប្រាក់ចំនួន២៥drachmes (Eubuide ថាលោកសន្យាបង់ដល់១០០drachmes)។ ភ្លាមៗនោះដោយចៅក្រមមានការរអ៊ូរ លោកក៏មានប្រសាសន៍បន្ថែមទៀតថា សម្រាប់អ្វីដែលខ្ញុំបានធ្វើ ខ្ញុំគិតថាលោកអ្នកគួរតែចិញ្ចឹមខ្ញុំអោយរស់នៅឯ Prytanee។ ពេលនោះ ពួកគេក៏ថ្កោលទោសសម្លាប់លោកដោយ ៨០សម្លេងភាគច្រើន។ គេក៏យកលោកទៅដាក់គុក រួចហើយ ប៉ុន្មានក្រោយមក លោកក៏ផឹកទឹកថ្នាំពុល (la cigue) បន្ទាប់ពីមានការសន្ទនាជាច្រើនហូរហែរដែលលោកប្លាតុងបានសរសេររៀបរាប់ក្នុងសៀវភៅ Phedon របស់លោក។ 
លោកសូក្រាតទទួលមរណភាពមិនយូរប៉ុន្មានផង ស្រាប់តែអ្នកក្រុងអាតែនសោកស្ដាយហើយក៏បិទទីប្រកួតកីឡា និងសាលាហ្វឹកហ្វឺនកីឡា រួចនាំគ្នាមកថ្កោលទោសអ្នកចោទប្រកាន់លោកសូក្រាតទាំងអស់គ្នា ខ្លះអោយនិរទេសខ្លួន ឯMelitos ត្រូវទទួលទោសប្រហារជីវិត។ ពួកគេបានផ្ដល់កិត្តិយសអោយលោកសូក្រាតដោយស្ថាបនារូបចម្លាក់សូក្រាតធ្វើទង់ដែង ដែលជាស្នាដៃរបស់ Lysippe តំកល់នៅឯ Pompeion៕

ប្រភពៈ wikipedia website
កែសម្រួលៈ Joy priver

No comments:

រចនាដោយ កង ថាវ សុវណ្ណសាមភិក្ខុ | រក្សាសិទ្ធិ © ២០១៥~២០២២ ដោយ វត្តផុងភក្ដីវរារាម